Romans 13

1មនុស្សគ្រប់គ្នា​ត្រូវ​ចុះចូល​នឹង​រដ្ឋអំណាចដ្បិតសិទ្ធិអំណាច​ទាំងនោះ​មក​ពីព្រះជាម្ចាស់ហើយ​សិទ្ធិ​អំណាច​ដែល​កំពុង​មាននេះ​ក៏​ព្រះអង្គ​បាន​តែងតាំង​ដែរ 2ដូច្នេះអ្នកណាប្រឆាំង​នឹង​រដ្ឋអំណាច​អ្នកនោះ​ក៏​ប្រឆាំងបញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ដែរ​ហើយអ្នកប្រឆាំងទាំងនោះ​នឹង​នាំ​ឲ្យ​ខ្លួន​ឯង​ជាប់​ទោស 3ដ្បិតអ្នកធ្វើល្អមិនខ្លាច​អ្នក​គ្រប់គ្រងឡើយផ្ទុយទៅវិញ​មាន​តែ​អ្នក​ធ្វើ​អាក្រក់​ប៉ុណ្ណោះ​ដូច្នេះ​បើ​អ្នក​មិនចង់ខ្លាចរដ្ឋអំណាចទេ​ចូរ​ធ្វើល្អចុះនោះអ្នកគ្រប់គ្រង​នឹង​សរសើរ​អ្នក​មិន​ខាន 4ព្រោះគេ​ជាអ្នកបម្រើ​របស់​ព្រះជាម្ចាស់សម្រាប់​ជា​ការល្អ​ដល់​អ្នកប៉ុន្ដែបើ​អ្នក​ធ្វើអាក្រក់​ចូរ​ភ័យ​ខ្លាចចុះដ្បិត​គេ​មិនមែនស្ពាយដាវឥតប្រយោជន៍ទេ​គេ​ជាអ្នកបម្រើ​របស់​ព្រះជាម្ចាស់​ហើយ​ជា​អ្នក​តបស្នងតាម​សេចក្ដី​ក្រោធ​ដល់​អស់​អ្នកដែលធ្វើអាក្រក់ 5ដូច្នេះចូរចុះចូលចុះមិន​មែន​ដោយ​ខ្លាច​សេចក្ដី​ក្រោធប៉ុណ្ណោះទេគឺដោយព្រោះមនសិការផង 6ហេតុនេះហើយបានជា​អ្នករាល់គ្នា​ត្រូវ​បង់ពន្ធដារដែរព្រោះ​អ្នក​ទាំងនោះ​ជាអ្នកបម្រើ​របស់​ព្រះជាម្ចាស់ដែល​កំពុង​បំពេញតួនាទីនេះ 7ដូច្នេះចូរ​សង​ដល់​អ្នកទាំងនោះ​គឺ​ចូរ​បង់​ពន្ធដារ​និង​ពន្ធអាករ​ដល់​ពួក​អ្នកដែល​អ្នករាល់គ្នា​ត្រូវ​បង់​ចូរ​កោតខ្លាច​ពួក​អ្នក​ដែល​អ្នករាល់គ្នា​ត្រូវ​កោតខ្លាច​ហើយ​ចូរ​គោរព​ពួក​អ្នកដែល​អ្នករាល់គ្នា​ត្រូវ​គោរព 8ចូរកុំជំពាក់អ្វី​អ្នកណា​ឡើយ​ជំពាក់​តែ​សេចក្ដី​ស្រលាញ់​ដល់​គ្នា​ទៅវិញ​ទៅមក​បាន​ហើយ​ដ្បិតអ្នកណាស្រលាញ់​អ្នក​ដទៃ​អ្នក​នោះ​បាន​សម្រេច​តាម​ក្រឹត្យវិន័យហើយ 9ព្រោះបញ្ញត្ដិ​ដែល​ថា​កុំផិតក្បត់កុំសម្លាប់មនុស្សកុំលួចកុំលោភលន់ព្រមទាំងបញ្ញត្ដិផ្សេងទៀតបើ​មាន​គឺ​ត្រូវ​បាន​សង្ខេបដូចនេះ​ថា​ចូរ​ស្រលាញ់អ្នកជិតខាង​របស់​អ្នក​ឲ្យ​ដូចខ្លួនឯង 10សេចក្ដីស្រលាញ់មិន​ដែល​ធ្វើអាក្រក់ដល់អ្នក​ជិត​ខាងឡើយដូច្នេះ​សេចក្ដី​ស្រលាញ់​ជា​ការសម្រេចក្រឹត្យវិន័យ 11ចូរធ្វើ​ដូច្នេះ​ដោយ​ដឹង​ពី​ពេលវេលា​ចុះ​ថាដល់ម៉ោង​សម្រាប់​អ្នករាល់គ្នា​ត្រូវ​ភ្ញាក់ហើយដ្បិតឥឡូវនេះ​សេចក្ដី​សង្គ្រោះ​របស់​យើងមក​ជិត​បង្កើយជាងពេលដែល​យើង​ទើបតែ​បាន​ជឿ 12ដ្បិតរាត្រីកាលជិត​កន្លង​ផុត​ហើយរីឯថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ​ដូច្នេះ​ចូរ​យើង​បោះបង់ចោលអំពើ​នៃ​សេចក្ដីងងឹតទាំងឡាយហើយពាក់គ្រឿងសឹកនៃពន្លឺវិញ 13ចូរយើង​រស់នៅ​តាម​បែប​ត្រឹមត្រូវប្រៀបដូចជា​ដើរ​នៅ​ពេល​ថ្ងៃ​គឺ​មិនប្រមឹក​មិន​ស៊ីផឹក​អ៊ូអែមិន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទល្មោភកាមឈ្លោះប្រកែកច្រណែន​គ្នា​ឡើយ 14គឺចូរ​ប្រដាប់ខ្លួន​ដោយ​ព្រះអម្ចាស់យេស៊ូគ្រិស្ដវិញហើយកុំគិតតែបំពេញ​ចំណង់​តណ្ហា​ខាង​សាច់ឈាមឡើយ
Copyright information for KhmKCB